Recipe with Seafood
Cambodian Rice Pancake
របៀបធ្វើ នំបាញ់ឆែវ
គ្រឿងផ្សំ
– បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ
– សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ
– ម្សៅអង្ករ ៥០០ ក្រាម
– ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)
– ខ្ទះដូង ៤០០ មីលីលីត្រ
– ខ្ទឹមបារាំង ២ ដុំ ហាន់ស្ដើងៗ ការ៉ុត១មើម ឆូសជាសសៃៗ ឆាលាយជាមួយសាច់ ធ្វើស្នូល
– ស៊ុត ២ គ្រាប់
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)
– ទឹក ១ លីត្រ
– សាឡាត់ បេះលាងទឹកឲ្យស្អាត
– ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ
– ជីអង្កាម បេះលាងទឹកឲ្យស្អាត
– សណ្តែកបណ្តុះ ៥០០ ក្រាម
វិធីធ្វើ
១. ជាដំបូងអ្នកត្រូវយកទឹក ១ លីត្រ លាយជាមួយនឹងម្សៅ ៥០០ ក្រាមបន្ទាប់មកកូរបញ្ចូលគ្នាបន្តិចសិនរួចបន្ថែមស៊ុត ២ គ្រាប់, ល្មៀត ១ ស្លាបព្រាកាហ្វេ, ខ្ទិះដូង ៤០០ មីលីលីត្រ, អំបិល កន្លះស្លាបព្រាកាហ្វេ កូរបញ្ចូលគ្នាទាំងអស់រហូតទាល់តែរលាយចូលគ្នាសប់ល្អ។
២. ដាក់ឆ្នាំងឆាខ្ទឹមបារាំងការ៉ុតសាច់ជ្រូកបង្ការចូលឆាពីទៅបីត្រឡប់ រូចក៍បន្ថែម ម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ, ម្រេច កន្លះស្លាបព្រាហ្វេ (អ្នកអាចបន្ថែមអំបិលបន្តិចក៍បានដែរ) រួចហើយក៍ឆារហូតទាល់តែឆ្អិន។
៣. ដាក់ប្រេងឆា ១ ស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងខ្ទះរួចទុកឲ្យក្តៅបន្តិចសិនទើបបន្ថែមម្សៅដែលបានលាយរួចចូលទៅក្នុងឆ្នាំងខ្ទះ ១ វែក ឲ្យស្មើ ចាក់ចូលលើកខ្ទះក្រលេងក៍បានរួចបន្ថែម បង្កង,សាច់ឆា, សណ្តែកបណ្តុះ, ខ្ទឹមបារាំងការ៉ុត ដាក់នៅម្ខាងងាយស្រួលក្នុងការយកម្ខាងទៀតគ្របពីលើ រួចគ្របប្រហែលជា ២-៣ នាទី យកម្ខាងទៀតគ្របទៅម្ខាងទៀតដែលមានស្នូលរួចហើយគ្របមួយភ្លេចក៍ត្រឡប់ម្ខាងទៀតគ្របរហូតស្នូលខាងក្នុងឆ្អិននោះអ្នកនិងទទួលបាននំបាញ់ឆែវ។
របៀបធ្វើទឹកត្រីបាញ់ឆែវ
អ្នកត្រូវមានចានគោមតូចល្មមមួយយកមកលាយគ្រឿងហើយកូរបញ្ចូលគ្នាឲ្យរលាយសប់ដែលមានគ្រឿងផ្សំដូចជាៈ
– ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ
– ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ
– ស្កសរ ៤-៥ ស្លាបព្រាបាយ
– ទឹកក្តៅ ៥ ស្លាបព្រាបាយ
– ក្រូចឆ្មា ១ ផ្លែ
– ទឹកត្រី ៥-៦ ស្លាបព្រាបាយ
– ការ៉ុត ១ មើម ឆូសជាសសៃៗ ដាក់ចូលក្នុងទឹកត្រី។
Deep Fried Prawn
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
- បង្គា 500g
- កម្ទេចនំប៉័ង 200g
- ស្ពៃក្តោបស 100g
- ស្ពៃក្តោស្វាយ 50g
- ស៊ុតមាន់ 1គ្រាប់
- សាលាដ 3សន្លឹក
- ប្រេងឆា សម្រាប់បំពង 500ml
- ម្សៅនំខេឃ៍ 4ស្លាបព្រាបាយ
- ទឹកជ្រលក់ (Bull Dog Sauce) 2ស្លាបព្រាបាយ
- កន្សែងក្រដាស 2សន្លឹក
A:
- អំបិល 1/8 ស្លាបព្រាកាហ្វេ
- ម្រេច 1/8 ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1/8 ស្លាបព្រាកាហ្វេ
- ខ្ទឹមស ឈូស 1/8 ស្លាបព្រាកាហ្វេ
- ស្រាស (Cooking Wine) 1ស្លាបព្រាបាយ
វិធីធ្វើ៖
- បង្គាបកសម្បក តម្រឹមកន្ទុយ វះខ្នងលាងទឹកឲ្យស្អាត ហើយយកកន្សែងក្រដាសផ្តិតទឹកចេញ។
- បន្ទាប់មកឆូតខាងពោះបញ្ឆិតៗ 3 ទៅ 4 កាំបិតចំណែកស្ពៃក្តោបហាន់ជាសរសៃៗលាងទឹក រួចទុកដោយឡែកសិន។
- យកបង្គាប្រឡាក់ជាមួយគ្រឿងផ្សំ A ឲ្យសព្វទុករយៈពេល 5នាទី។
- បន្ទាប់មក ទើបយកបង្គាប្រឡាក់ជាមួយម្សៅនំខេឃ៍ ស៊ុតមាន់ រួចប្រឡាក់ជាមួយកម្ទេចនំប៉័ង ឲ្យសព្វ។
- កម្តៅប្រេងឆាឲ្យដល់ 150អង្សារ ទើបដាក់បង្គាបំពងឲ្យឆ្អិនរៀបដាក់ចាន អមជាមួយនូវបន្លែ និងទឹកជ្រលក់ទុកជាការស្រេច៕
Note: បង្គាបំពង បើចង់ឲ្យមានលក្ខណៈល្អទាំងសោភណ្ឌភាព និងរសជាតិឆ្ងាញ់ពិសា លោកអ្នកគួរ ជ្រើសរើសបង្គាដែលធំបន្តិច ហើយសូមសាកល្បងធ្វើតាមវិធីចម្អិននេះ។