Dessert Recipe
Lemon Pie
Ingredients គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
- ស៊ុតមាន់ (ក្រហម) 2គ្រាប់
- សម្បកក្រូចឆ្មាលឿង ឈូស 1
- ផ្លែប័រសាប 1ស្លាបព្រាបាយ
A:
- ស្ករស 180gម្សៅពោត (Corn Starch) 32g
- ទឹកត្រជាក់ 85ml
- ទឹកក្រូចឆ្មាលឿង 70ml
- ទឹកក្តៅ (100oC) 250ml
- អំបិល បន្តិច
- សម្បកក្រូចឆ្មាលឿង ឈូស 1ស្លាបព្រាកាហ្វេ
B:
- Whipping Cream 150ml
- ស្ករស 2ស្លាបព្រាបាយ
- វ៉ាន់នីឡា (Vanilla) ½ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
គ្រឿងផ្សំ A លាយចូលគ្នាឲ្យសព្វ។ហើយចាក់ស៊ុតចូលកូរបន្ថែមទៀត។រួចយកទៅដាក់ដាំភ្លើង កូរឲ្យខាប់ដោយប្រើភ្លើងតិចៗទើបចាក់ ប័រចូលកូរបន្ថែមទៀត។បន្ទាប់មកចាក់ពីលើសម្បកនំដែលបានដុតរួច ហើយដាក់ក្លាសេ ទុកឲ្យត្រជាក់។យកគ្រឿងផ្សំ B កូរឲ្យខាប់ដោយដាក់ចានទឹកកកពីក្រោម បន្ទាប់មកដាក់សម្បកក្រូចឆ្មាចូល ច្របល់ថែមបន្តិចទៀត។ទើបយកទៅចាក់ពីលើនំដែល បានយកទៅក្លាសេនោះ ដោយវីឲ្យស្មើ ទុកជាការស្រេច៕
Note: Lemon Pie មើលទៅរៀបនៃការធ្វើហាក់ដូចជាសុំាញុំាបន្តិច ចាប់ពីដុតសម្បករហូតដល់ បានជារូបរាងនំដ៏គួរឲ្យចង់ទទួលទាន បែបនេះ ប៉ុន្តែនៅពេលដែលបានសាកល្បងធ្វើម្តងលោកអ្នក នឹងទទួល បាននូវចំណាប់អារម្មណ៍ជាក់ជាមិនខាន។